គោលបំណង

ALIGNING aims to:

  • គោលបំណងទី១៖ ការពង្រឹងភាពស៊ីសង្វាក់គ្នារវាងកម្មវិធីសិក្សានៃគ្រឹះស្ថានឧត្តមសិក្សា និងតម្រូវការធនធានមនុស្សរបស់វិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងឱកាសដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
  • គោលបំណងទី២៖ ការអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មី ផ្តោតលើដំណោះស្រាយដោយផ្អែកលើទីផ្សារ និងក្នុងវិស័យកសិកម្ម ព្រមទាំងការបន្ស៊ីគ្នាជាមួយប្រែប្រួលអាកាសធាតុ ដែលមានភាពសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ី។
  • គោលបំណងទី៣៖ ការពង្រីកវិសាលភាពនៃការរៀនសូត្រពេញមួយជីវិតនៅក្នុងកម្រិត ឧត្តមសិក្សា ដោយជម្រុញឱ្យមានការទទួលស្គាល់ពីសុពលភាព និងការផ្ទេរក្រេឌីតសម្រាប់វគ្គសិក្សាខ្លីៗ ដែលនាំទៅដល់ការបញ្ជាក់ពីវគ្គសិក្សាពីបំណិនសម្រាប់និស្សិត (Micro-Credentials) និងអ្នកឯកទេស។
  • គោលបំណងទី៤៖ ការបណ្តុះបណ្តាលពីពហុជំនាញដែលចាំបាច់ក្នុងវិស័យកសិពាណិ ជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
  • គោលបំណងទី៥៖ បង្កើនការយល់ដឹងពីបម្រែបម្រួលអាកាសធាតុ និងការលើកកម្ពស់ដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់បញ្ហាប្រឈមរបស់ កសិពាណិជ្ជកម្ម។
  • គោលបំណងទី៦៖ ការគាំទ្រពីគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសដែលកំពុងអភិវឌ្ឍ ឱ្យកាន់តែមានទំនាក់ទំនងគ្នាទៅវិញទៅមក ប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើប។
8