
អំពី
គោលបំណងរបស់គម្រោងALIGNINGគឺផ្តោតសំខាន់លើការលើកកម្ពស់ការច្នៃប្រឌិតក្នុងវិស័ យកសិកម្មនៅតាមស្ថាប័ន ឬក៏តាមងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីដែលកំពុងអភិវឌ្ឍលើវិស័យកសិកម្ម។ ផ្នែកទី១៖ កំណែទម្រង់ថ្មីស្ថានប័នកម្រិតឧត្តមសិក្សានៅក្នុងតំបន់អាស៊ី ផ្នែកទី២៖ តាមរយៈការផ្តល់ជូនកសិករ និងអ្នកអនុវត្តកសិអាជីវកម្ម ព្រមទាំងដំណោះស្រាយសម្រាប់កំណើនអាជីវកម្មដែលប្រកបដោយនិរន្តរភាព និងបម្រែបម្រួលអាកាសធាតុ។ ក្នុងរយៈពេលខ្លី គម្រោងនេះនឹងរួមចំណែកលើ៣ចំនុចធំៗគឺ៖ (ក) ការវិភាគតម្រូវការដែលមានស្រាប់ក្នុងវិស័យកសិកម្ម និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការវិភាគការអនុវត្តន៍ការបន្សាំប្រកបដោយនិរន្តរភាពនាពេលបច្ចុប្បន្ន។ (ខ) ការកែលម្អសមត្ថភាពរបស់ស្ថានប័នកម្រិតឧត្តមសិក្សានៅក្នុងតំបន់អាស៊ីប្រកបដោយភាពច្នៃ ប្រឌិត (គ) ភ្ជាប់អ្នកស្រាវជ្រាវឬស្ថាប័នដែលពាក់ព័ន្ធជាមួយវិស័យឯកជន។ ការជំរុញការទទួលស្គាល់កសិកម្មប្រកបដោយនិរន្តរភាពជាមុខវិជ្ជាសិក្សា និងជាជម្រើសអាទិភាព នឹងជម្រុញឱ្យមានការផ្លាស់ប្តូរវិស័យអប់រំ និងជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពបន្ថែមទៀត ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
អានបន្ថែមគោលបំណង
· គោលបំណងទី១៖ ការពង្រឹងភាពស៊ីសង្វាក់គ្នារវាងកម្មវិធីសិក្សានៃគ្រឹះស្ថានឧត្តមសិក្សា
និងតម្រូវការធនធានមនុស្សរបស់វិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម
និងឱកាសដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
· គោលបំណងទី២៖ ការអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មី
ផ្តោតលើដំណោះស្រាយដោយផ្អែកលើទីផ្សារ និងក្នុងវិស័យកសិកម្ម
ព្រមទាំងការបន្ស៊ីគ្នាជាមួយប្រែប្រួលអាកាសធាតុ
ដែលមានភាពសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ី។
· គោលបំណងទី៣៖ ការពង្រីកវិសាលភាពនៃការរៀនសូត្រពេញមួយជីវិតនៅក្នុងកម្រិត
ឧត្តមសិក្សា ដោយជម្រុញឱ្យមានការទទួលស្គាល់ពីសុពលភាព
និងការផ្ទេរក្រេឌីតសម្រាប់វគ្គសិក្សាខ្លីៗ
ដែលនាំទៅដល់ការបញ្ជាក់ពីវគ្គសិក្សាពីបំណិនសម្រាប់និស្សិត (Micro-Credentials)
និងអ្នកឯកទេស។
· គោលបំណងទី៤៖ ការបណ្តុះបណ្តាលពីពហុជំនាញដែលចាំបាច់ក្នុងវិស័យកសិពាណិ
ជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
· គោលបំណងទី៥៖ បង្កើនការយល់ដឹងពីបម្រែបម្រួលអាកាសធាតុ
និងការលើកកម្ពស់ដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់បញ្ហាប្រឈមរបស់
កសិពាណិជ្ជកម្ម។
· គោលបំណងទី៦៖ ការគាំទ្រពីគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសដែលកំពុងអភិវឌ្ឍ
ឱ្យកាន់តែមានទំនាក់ទំនងគ្នាទៅវិញទៅមក ប្រកបដោយភាពច្នៃប្រឌិត
និងបច្ចេកវិទ្យាទំនើប។

ដៃគូ










